ថ្មីៗនេះ  ប្រជាពលរដ្ឋកម្ពុជាមួយចំនួនកាន់តែបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថភាពរបស់ពួកគាត់  ស្របពេលដែលទឹកជំនន់បន្តជន់លេចលំនៅដ្ឋាននិងភូមិដ្ឋាននានា។

ជាមួយនឹងបញ្ហាទឹកជំនន់នេះ  ក៏មានបញ្ហាមួយទៀតដែលជាក្តីបារម្ភដែលថា អាចនឹងបង្កជាហានិភ័យ  គឺពាក់ព័ន្ធករណីសត្វក្រពើ  ដែលប្រជាពលរដ្ឋបន្តប្រទះឃើញនៅតាមតំបន់ផ្សេងៗ។ ជាក់ស្តែងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ  សត្វក្រពើមួយក្បាលទម្ង់នប្រហែល៤០គីឡូក្រាម  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ក្បែរអូរមួយកន្លែងក្នុងស្រុកអង្គរជុំ  ខេត្តសៀមរាប។

ប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថា  ខណៈទឹកជំនន់បានជន់ឡើងនៅអូរក្បែរផ្ទះរបស់គាត់កាលពីពេលរាត្រី  ស្រាប់តែព្រឹកឡើង  ពួកគាត់ក៏ប្រទះឃើញមានក្រពើមួយក្បាលបានងាប់  ហើយមានសភាពឆែបមាត់ថែមទៀតផង។ ក្រពើមួយក្បាល់នេះមានទម្ងន់ប្រហែល៤០គីឡូ  ។ ហើយមិនដឹងថាបានរួចមកពីណានោះទេ។ ពាក់ព័ន្ធបញ្ហានេះពលរដ្ឋនៅតំបន់នោះបានសម្តែងក្តីបារម្ភពីសុវត្ថិភាពក្នុងការរស់នៅ  ដោយសារតែករណីប្រទះសត្វក្រពើនេះតែងកើនឡើងជាបន្តបន្ទាប់ស្របពេលទឹកជំនន់មានការកើនឡើង។

គួររំលឹកថា  កន្លងមក នៅខេត្តកណ្តាល  មានកសិដ្ឋានចិញ្ចឹមក្រពើមូយកន្លែងត្រូវបានទឹកជនន់លេច  ហើយម្ចាស់កសិដ្ឋានបញ្ជាក់ថាមានក្រពើ២ក្បាល់បានរួចចេញពីទ្រុង  តែផ្ទុយទៅវិញ  វិញក្រពើរហូតដល់៣ក្បាល់ត្រូវចាប់បាន។ ហើយក្នុងនោះ ថ្មីៗនេះក្រពើមួយក្បាលទៀតត្រូវបានប្រជាពលរដ្ឋអ្នកព្រះសីហនុចាប់បានផងដែរ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ