ជីវិតមួយដូចគ្នា តែវាសនាខុសគ្នា! ក្មេងស្រីម្នាក់ត្រូវម្តាយបោះបង់ចោលតាំងពីអាយុ៣ខួប បន្ទាប់មកទៅរស់នៅជាមួយអ៊ុប្រុស ក៏ត្រូវអ៊ុចិត្តតិរច្ឆាននោះរំលោភ និងវាយធ្វើបាបជារៀងរាល់ថ្ងៃ
ក្មេងស្រីម្នាក់ដែលមើលទៅពិតជាគួរឲ្យអាណិត ដែលមិនដឹងគួរប្រើពាក្យពេចន៍បែបណាដើម្បីថ្លែងឲ្យសាកសមនឹងសេចក្តីឈឹចាប់របស់ក្មេងតូចម្នាក់នោះ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Mam Somaly ដែលបានបង្ហោះ ដោយសរសេររៀបរាប់ថា ផ្តើមដោយទឹកភ្នែក ក្តុកក្តួល រកនិយាយមិនចេញ ហេតុអ្វីក៏នាងតូចអាយុ ៩ ឆ្នាំម្នាក់នេះកើតមកជួបទុក្ខមិនល្ហែសោះ អាយុប្រហែល៣ខួបត្រូវម្តាយបោះបង់ចោលអោយនៅជាមួយដូនចាស់ជរា រកតែអង្កច្រកឆ្នាំងមិនបាន នាងត្រូវរស់នៅដោយអត់ឃ្លានជាមួយជីដូនចាស់ ហើយមានជម្ងឺប្រចាំកាយ ដោយភាពអត់ឃ្លានព្រមទាំងធ្លាក់ខ្លួនឈឺនោះ ជីដូនក៏បានយកនាងទៅផ្ញើកូនប្រុសបង្កើតគាត់ ដែលត្រូវជា ឪពុកធំនាងបង្កើត នាងតូចបានរៀបរាប់ដោយក្រៀមក្រំថា គ្មានអ្នកណាស្រលាញ់ខ្ញុំឡើយ សូម្បីតែម្តាយខ្ញុំ ខ្ញុំត្រូវអ៊ុ វាយធ្វើបាប និងខ្សែរភ្លើង បន្ទះរនាប ហើយគាត់រំលោភខ្ញុំ ដោយគំរាមថាមិនអោយប្រាប់អ្នកណាឡើយ ពេលគាត់រំលោភម្តងៗ គាត់តែងតែប្រើហឹង្សា ដោយវាយខ្ញុំនឹង ខ្សែភ្លើង ជូនកាលទៀតគាត់យកបន្ទះរនាប មកវាយខ្ញុំឡើងចេញឈាម ទើបគាត់រំលោភខ្ញុំ ខ្ញុំហូរឈាមរហូត ពេលខ្លះខ្ញុំងើបមិនរួចទេ ព្រោះឈឺ ខ្ញុំទ្រាំលែងបានទៀតព្រោះហូរឈាមមិនឈប់ ខ្ញុំក៏ប្រាប់ទៅយាយម្នាក់នៅក្បែរខាងខ្ញុំ ដោយអោយគាត់សន្យាមិនអោយប្រាប់អ្នកណាទេ ថ្ងៃទី១៧ យាយនោះស្រវឹងស្រា គាត់យករឿងដែលអ៊ុរំលោភខ្ញុំប្រាប់គេអស់គ្មានសល់ ពេលនោះមានអ្នកខ្លះតេទៅ ម្តាយបង្កើតខ្ញុំដែរ តែគាត់ មិនឆ្លើយ គាត់មិនខ្វល់ពីខ្ញុំទេ ខ្ញុំជាកូនដែលគ្មានអ្នកត្រូវការ គេវៃខ្ញុំ ខ្ញុំមិនឈឺទេ តែខ្ញុំឈឺព្រោះខ្ញុំអត់មានម៉ែពុកដូចគេ ម៉ែខ្ញុំគាត់ដឹងថាខ្ញុំរងទុក្ខ ខ្ញុំត្រូវបងគាត់រំលោភ រហូតដល់ធ្លាក់ខ្លួនឈឺ តែម៉ែមិនដែលមករកខ្ញុំទេ នាងនិយាយបណ្តើរយំបណ្តើរហូតគេងលក់ ពុទ្ធោអើយ ហេតុអីទៅបានជាអ្នកព្រៃផ្សៃយ៉ាងនេះ សរសេរបណ្តើរមើលទៅមុខនាងតូច ទឹកភ្នែរហូរមកមិនដឹងខ្លួន មិនមែនជាលើកទី១ទេ ហេតុអីក៏ខ្ញុំនៅតែទប់ទឹកភ្នែកមិនបាន ឈប់សរសេរហើយ ជិតដល់ភ្នំពេញហើយ ខ្ញុំនិងធ្វើអោយកូនខ្ញុំម្នាក់នេះបានស្គាល់រសជាតិ នៃក្តីស្រលាញ់ ភាពកក់ក្តៅអោយបាន។
បន្ទាប់ពីរូបភាពនេះបានបង្ហោះរួច អ្នកលេងបណ្តាញសង្គមបាន ចែករំលែកតៗគ្នា ដោយក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវអារម្មណ៍ក្តុកក្តួល ឈឺចាប់ អាណិតក្មេងស្រីជាពន់ពេក ដោយអ្នកខ្លះក៏បានលើកឡើងថា បង្កើតគេមកធ្វើអីបើនឹងបោះបង់គេចោលបែបនេះ ខ្លះថាកម្មអ្វីរបស់ប្អូនស្រីមានម្តាយបែបនេះហើយមកត្រូវជួបអ៊ុបង្កើតបែបនេះទៀត លើសពីនេះក៏មានបងប្អូនជាច្រើន បានជូនពរលើកទឹកចិត្តដល់ប្អូនស្រីផងដែរ។
យ៉ាងណាមិញ ឥឡូវក្មេងស្រីរូបនេះ បានរួចផុតពីជីវិតដែលដូចជានៅក្នុងឋាននរក គ្មានសេចក្តីសុខ ហើយក៏សង្ឃឹមថាសមត្ថកិច្ចនឹងជួយស្វែងរកយុត្តិធម៌ ខណៈពេលនេះគេនៅមិនទាន់ឃើញសមត្ថកិច្ចចាប់ឃាត់ខ្លួនអ៊ុចិត្តតិរច្ឆាននោះនៅឡើយទេ៕