កាលពីពេលថ្មីៗនេះ គេបានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្គប់នូវអត្ថន័យ និងមើលទៅគួរឲ្យសង្វេគដែលបានបង្ហោះនៅលើបណ្តាញសង្គម ដោយគណនីហ្វេសបុកឈ្មោះ Mut Ren ហើយត្រូវបានមហាជនចែករំលែកតៗគ្នា ក៏ដូចជាបញ្ចេញមតិយ៉ាងច្រើន ដែលក្នុងនោះបានសរសេររៀបរាប់ថា គួរអោយសោកសង្វេគ ពេលមានជីវិតរស់នៅមិនយល់ញាតិ គ្មានមេត្តាធម៌ ពេលស្លាប់សូម្បីតែរកមនុស្សហែរ ទៅបូជាសព និងធ្វើបុណ្យក៏គ្មាន នេះជាមេរៀនសង្គម សូមធ្វើអំពើល្អជាមួយអ្នកជិតខាង កុំរស់ជាតិនិយម តែ ឯកឧត្តម.អ្នកឧកញ៉ា គេមិនដែលមកហែរសពយើងទេ មានតែអ្នកជិតខាងយើងនេះឯង។

យ៉ាងណាមិញ រូបភាពទាំងនោះមើលទៅពិតជាគួរឲ្យសង្វេគណាស់ មិនច្បាស់ថាកាលគាត់នៅមានជីវិត គាត់មានអាកប្បកិរិយាបែបណានោះទេ ទើបពេលស្លាប់ទៅគ្មានញាតិ មិត្ត បងប្អូន មកចូលរួមបុណ្យសពបែបនេះ។ នេះក៏ជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នា ការរស់នៅក្នុងសង្គមមួយយើងគប្បីត្រូវចេះយោគយល់ អត់អោន អធ្យាស្រ័យ រាប់មិត្តឲ្យច្រើន កុំសាងសត្រូវ ដូចដែលពាក្យស្លោកគេថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ