ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងស្រី កញ្ញា នី មុនីនាថ កំពុងតែសាងប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពសម្ដែងយ៉ាងលេចធ្លោ ដែលបានធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន កាន់តែមានការចាប់អារម្មណ៍ចំពោះរូបនាង។ 

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះផ្ទាល់ សម្រាប់តារាស្រីរូបនេះ ក៏មានរឿងមង្គលមួយនៅក្នុងគ្រួសារ ដោយ ប្អូនស្រីដ៏ស្រស់ស្អាត របស់នាង បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ចូលរោងជ័យជាមួយនឹងអនាគតស្វាមី ពោរពេញដោយភាពរីករាយ ថែមទៀតផង។ 

នៅក្នុងនោះដែរ ពិធីមង្គលរបស់ ប្អូនស្រីនាង ក៏មានការរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីគ្រួសារទាំងសងខាង ព្រមទាំងមិត្តៗរួមសិល្បៈ និងភ្ញៀវកិត្តិយសជាច្រើនទៀត ធ្វើឲ្យពិធីទាំងមូលកាន់តែមានកក់ក្ដៅខ្លាំងឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ