ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលនៃ កូវីដ-១៩ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន សម្រេចបន្តការរឹត ត្បិត មិនអនុញ្ញាតឲ្យជនបរទេសមកពីប្រទេសមួយចំនួន រួមទាំងកម្ពុជា ដែលបានទទួលទិដ្ឋា ការចេញ ត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ចូលប្រទេសជប៉ុនឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន កាលពីថ្ងៃទី២៨ មេសា ថា «ទន្ទឹមនេះ អ្នកដំណើរទាំងអស់ដែលចូលប្រទេសជប៉ុន រួមទាំងនិស្សិត និងកម្មសិក្សាការី ខ្មែរដែលបានទៅកម្ពុជាមួយរយៈ នឹងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ហើយជៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ រួមមាន ៖ យន្ដហោះ រថភ្លើង រថយន្ដក្រុង និងតាក់ស៊ី»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ