សមត្ថកិច្ចក្ចកម្ពុជាបានបណ្តេញជនជាតិចិនចំនួន២៤នាក់ ចេញពីប្រទេសកម្ពុជា ដោយបិទទិដ្ឋការរយៈពេល០៣ឆ្នាំ
4 ឆ្នាំ មុន
ភ្នំពេញ ៖យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ២៤នាក់ តាមជើងយន្តហោះចេញលេខ ZA494 (KOS-CTU) និងចេញលេខ DR5032 (KOS-KMG) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕