ខេត្តប៉ៃលិន៖ គ្រូពេទ្យម្នាក់បានសរសេររៀបរាប់ពីការលំបាក តែប៉ុន្មានបន្ទាត់ នៅលើគណនីហ្វេសប៊ុក ក៏ត្រូវលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្ដេញចេញពីការងារ។

លោក ខឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានបង្ហោះសារ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក «Khem Monykosal» ៖ «បញ្ហាពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។

គណនីហ្វេសប៊ុក Khem Monykosal បានសរសេរបន្ដថា «មន្ត្រីពេទ្យជាបុគ្គលិកស្រី ត្រូវបានបងប្អូនយើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយមកគប់ចំមុខ។ ពេទ្យប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកទៅហើយ។ ប៉ុន្ដែពួកគាត់នៅតែទទួលការប្រមាថបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។… មិនមែន ពេទ្យគួរទទួលខុសត្រូវផ្តាច់មុខអ៊ីចឹងទេ។ ការងារចែកបាយ មិនគួរមានតែពេទ្យ ជាអ្នករាប់រងតែឯងនោះដែរ។ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែចូលរួមចំណែកជួយ មិនមែនមកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេនោះដែរ»។

ក្រោយពេលមានការបង្ហោះសារខាងលើនេះមក ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ហើយត្រូវបានលោកស្រីអភិបាលខេត្ត លើកហេតុផលថា «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គង នៅក្នុងវិជ្ជាជីវៈ»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ