ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមរំលឹកថា ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ