ក្រោយពីសារព័ត៌មាន NP News បានចុះផ្សាយពីជនជាតិបរទេសមួយក្រុម ដែលថតរូបគេងអោបគ្នា នៅលើមាត់ឆ្នេរសមុទ្រនៅក្នុងខេត្តកំពត ដែលជុំវិញនោះ គឺពោរពេញទៅដោយសំរាម គួរឲ្យខ្ពើម ធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន មិនបានស្អប់ចំពោះរូបភាព ជនជាតិបរទេសបង្ហោះ ថែមទាំងអរគុណ ចំពោះការរិះគន់ ហើយផ្ទុយទៅវិញ ប្រជាពលរដ្ឋបានដាក់បន្ទុកធ្ងន់ៗទៅលើអ្នកបោះចោលសំរាម។

 

ក្រោយមកទៀត ក្រុមជនជាតិបរទេសដដែល បាននាំគ្នាទៅសំអាតសំរាមនៅទីនោះ យ៉ាងមានរបៀប និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលឃើញហើយ នឹកស្មានមិនដល់ថា ក្រោយពីរៀបចំរួច មានសោភ័ណ្ឌភាព ស្អាតបែបនេះ ហើយវាពិតជាធ្វើឲ្យអ្នកបោះចោល អៀនខ្លួន និងខ្មាស់ចំពោះជនបរទេស ដែលមកសំអាតជំនួសម្ចាស់ទឹកដីទៅវិញ។

បើតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Kenny Kennedy បានសរសេររៀបរាប់ថា មួយសប្តាហ៍មុនយើងបានធ្វើដំណើរនៅលើកទូក នៅតាមព្រែកហើយទូកក៏ខូច ពួកយើងក៏បានរសាត់ទៅក្នុងឆ្នេរសមុទ្រដ៏កខ្វក់មួយ នៅខេត្តកំពត។ ខ្ញុំមិនច្បាស់ទេថាតើសំរាមនោះមកពីណា ប៉ុន្ដែវាគឺគួរឲ្យខ្ពើមណាស់។ ប្រហែលមួយសប្តាហ៍យើងបានត្រលប់មកឆ្នេរនេះវិញដើម្បីសម្អាតវា! នេះគឺជារូបថតនិងវីដេអូនៃការសម្អាតរបស់យើង។ ខ្ញុំពិតជារីករាយដែលបានឃើញជនជាតិខ្មែរមួយចំនួនក្នុងតំបន់នេះ ចូលរួមជាមួយយើងក្នុងការសម្អាតហើយខ្ញុំសង្ឃឹមថាពួកគេនឹងរក្សាឆ្នេរទាំងនេះឱ្យស្អាតរហូតទៅ។

សូមរលឹកថា ប្រជាពលរដ្ឋខ្មែរមួយចំនួនតែងតែចង់តែទៅទស្សនាកន្លែងស្អាត មានខ្យល់បរិសុទ្ធ  ធម្មជាតិស្រស់បំព្រង តែរឿងសម្រាមតែងតែកើតមានឡើងតាមក្រាយជាហូរហែរ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ