រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ចេញ ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ចេញនូវ ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខនេះ ក្នុងគោលបំណង អូសទាញកំ ណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្កានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម។
ក្នុងសន្និសីទអន្ដរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវី ដ ៖ តួនាទីរបស់អាស៊ី ក្នុងការស្ការពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាផ្ដើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត ប្ដេជ្ញាបន្ដខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិកា រ នានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យបាននូវចីរភាព និងបរិយា បន្នកម្ម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។
សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ។
សម្ដេចតេជោ បញ្ជាក់ថា «ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្ដារសេ ដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅ ខិតជិតកំណើនសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្ដិភាព សន្ដិសុខ ស្ថិរភាព សង្គម និងសណ្ដាប់ធ្នាប់សាធារណៈលើគន្លងនៃប្រប្រតីភាពថ្មី ព្រមទាំង ការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការ ធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស មូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ក្លាជាមួយ ច្រវាក់ផ្ដគ់ផ្គង់តំបន់ និងពិភពលោក»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្ដល់អាទិភាព ដូចជា ៖ ទី១-ស្ដារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្ដោតលើកការធានាសុវត្ថិភាព ,ការ គ្រប់គ្រងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស ,ទី២-កែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគ និងធុរកិច្ច, និងការជំរុញ និងការអភិវឌ្ឍ ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន; និងទី៣- កសាងភាពធន់ ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេល អនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ, មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕EB