ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តណា ឱ្យប្រជាពលរដ្ឋចត្តាឡីស័ក ពេលចូលមូលដ្ឋានរបស់ខ្លួន ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឡើងវិញ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយបញ្ចប់បិទ ខ្ទប់ឆ្លងកាត់រាជធានី-ខេត្ត សម្ដេច ក៏បានប្រគល់ភារកិច្ចជូន អភិបាលរាជធានី-ខេត្ត ក្នុងនោះ មានខេត្តមួយចំនួន ប្រកាស ថា ប្រជាពលរដ្ឋចូលខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ការធ្វើដូច្នេះ ស្នើនឹងបិទប្រទេសឡើងវិញ។ 

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានបំរាមរហូតទៅដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួន ឯងដែលចូលខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋ នៅក្នុងរដ្ឋនោះ ទេ ។ ដូចជា ខ្ញុំត្រូវធ្វើដំណើរ ឥណ្ឌូនេស៊ី ត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បើធ្វើយ៉ាងដូច្នេះវាស្មើនឹង ការបិទរដ្ឋឡើងវិញ ឬបិទប្រទេសឡើងវិញ»។

សម្ដេចតេជោ បន្ដថា «ត្រូវបន្ដធ្វើចត្តាឡីស័កចំពោះអ្នកសង្ស័យថាមានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណា  ក់ ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្ដែមិនមែនគ្រប់មនុស្សឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើដូច្នេះ ប្រជាពលរដ្ឋហាក់ដូចនៅក្នុ ងទ្រុងដដែល។ ចឹងសូមឱ្យ ឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្ដីសម្រេចហួសទៅហើយ ទៅកែប្រែសម្រេចនោះទេ ជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ»។

សម្ដេចតេជោ បន្ដថា ការកែសម្រួលសេចក្ដីសម្រេចនេះ គឺដើម្បីសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋបាន។សម្ដេចថា បើសិន អភិបាលរាជធានី-ខេត្ត ឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ស្មើនឹងចែកកម្ពុជា ២៥ ប្រទេស តើយើងរស់របៀបម៉េច? ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ