ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ធ្វេីការណែនាំដល់ប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ 

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានគោលបំណង ដូចជា ៖ ផ្តល់នូវបែបបទ និងនីតិវិធីច្បាស់លាស់សម្រាប់ការសុំច្បាប់អវត្តមានរបស់ប្រធាន និងសមាជិក ក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងធានានិរន្តរភាពការងាររបស់ក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ