ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខ រាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឲ្យប្តូរថ្មីនោះទេ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា  ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

ក្រសួងបន្ដថា ផ្លាកលេខរថយន្ត AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន ដែលតម្រូវឲ្យប្តូរ និងធ្វើការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការមកបន្តសុពលភាពនោះ មានទម្រង់ AT20 2–0000 មានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ និងត្រូវបន្តសុពលភាពរៀងរាល់ឆ្នាំ។ 

ប្រភពដ៏ដែលបញ្ជាក់ថា យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ