ប៉ោយប៉ែត ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរ ថៃបញ្ជូនមកមានចំនួន៣៤ នាក់ ស្រី ១១ នាក់ និងកុមារ ៦ នាក់ ។ 

ចំពោះពលករខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារទទួលពលករ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតដើម្បីធ្វើការបន្ត ។ 

ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើក ឱ្យអ្នកដំណើរចេញ - ចូល ឆ្លងកាត់នៅឡើយចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និង រថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ