ភ្នំពេញ  ៖ស្ថានទូតកម្ពុជា  ប្រចាំប្រទេសថៃ  បានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ  មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលីសចូលទៅប្រើប្រាស់អំពើហឹង្សាលើរូបគាត់  កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។ 

ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅអធិការដ្ឋាននគរបាលស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការពីអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌ដល់ពលករ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស។

បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែងធ្វើការរបស់ពលករដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួលពីអាជ្ញាធរអធិការស្រុកព្លកដែង។

ស្ថានទូតក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់ពលកររូបនោះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ