ខេត្តបន្ទាយមានជ័យ៖ ដោយសារតែជឿលើមេខ្យល់ពលករប្រុស ស្រីជាច្រើននាក់ឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃចាប់កាលពីព្រឹកម៉ិញនេះ។សមត្ថកិច្ចកម្ពុជាប្រាប់ថាៈពលករខ្មែរ ឆ្លងដែនខុសច្បាប់តាមរយ:មេខ្យល់ ជាច្រើនអ្នក  ត្រូវបាន កងទ័ពឈុតខ្មៅ ថៃ ឈរជើង តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុច ភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រះកែវជាប់ទឹកដីកម្ពុជា ទល់មុខនិងភូមិ អូរសំព័រស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក នាយមេប៉ុស្តិ៍ ទាហាន ឈុត ខ្មៅ  ថៃ ( ភូងកង ប៊ិន) ប្រាប់ថា លោក តែងតែ ឃាត់ពលករខ្មែរខុសច្បាប់ ដែលចូលតាមច្រករបៀង តាមរយ:មេខ្យល់ ដើម្បីធ្វើការណែនាំដល់ពួកគាត់ ដែលចាញ់ការលួងលោមយកប្រាក់ដើម្បីឆ្លងដែនទៅធ្វើការខុសច្បាប់ប្រថុយរងការគ្រោះថ្នាក់ណាមួយ នៅក្នុងប្រទេសថៃដែលកំពុងបន្តការីករាលដាល់ វីរុស កូវីដ ១៩ រាតត្បាតមិនទាន់អស់ ។ ម៉្យាងវិញទៀត ជៀសវាងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថា មេខ្យល់ យកម្នាក់ ២.៥០០បាត ពីពលករ ហើយមិនបានដល់គោលដៅទេ គឺត្រូវគេចាប់មកវិញដដែល ។ 

ជុំវិញពលករខ្មែរចាញ់បោកមេខ្យល់ឆ្លងដែនតាមច្រករបៀងលោកហ៊ុន សារឿន កុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវអ្នកសារព័ត៌មានទំនាក់ទំនងតាមតេលេក្រាមដែរ តែមិនទាន់មានការឆ្លើយតប ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ