ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សានៅអមេរិកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាកើតឡើង គួរឲ្យបារម្ភលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលកើតឡើងនៅតំបន់មួយចំនួន ក្នុងសហរដ្ឋអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត បាននៅថ្ងៃទី១៨ មីនា បានបញ្ជាក់ថា «ស្ថានទូតសូមអំពាវនាវ ដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាខាងលើ ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ ហិង្សាណាមួយកើតឡើង សូមរាយការណ៍ អំពីករណីនោះទៅប៉ូលិស ឬអាជ្ញាធរមូលដ្ឋាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ