ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេសថា សម្រាប់អាណត្តិខាងមុខ គឺសម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តី កុំមកចង់ដេកស្រម៉ៃ ព្រោះក្នុងក្របខណ្ឌ នៃច្បាប់ គឺសម្តេច គឺជាបេក្ខជននាយករដ្ឋមន្រ្តី។

ក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន(Press Conference) អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៤  ខែមីនា  ឆ្នាំ២០២១  សម្តេចតេជោ  ហ៊ុន  សែន  បានឲ្យដឹងថា  បើចង់មកស្រម៉ៃទាល់តែចាំរហូតដល់ថ្ងៃទី៣១ ខែកុម្ភៈ ទៅ ព្រោះសុភាពសម្តេចល្អណាស់ ស្របពេលនេះ គឺសម្តេចបានចាក់វ៉ាក់សាំងនេះកាន់តែល្អថែមទៀត។

សម្តេចបន្ថែមទៀតថា ការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចថា សម្តេចលែងប្រកាសកាន់តំណែង ១០ទៅឆ្នាំទៀតហើយ ដើម្បីកុំឲ្យក្រុមប្រឆាំង ដែលគិតស្រម៉ៃទៀត ។ ពួកគេតែងតែលើកឡើងថា សម្តេចនឹងប្រគល់តំណែង ទៅឲ្យអ្នកនេះ អ្នកនោះ ជាពិសេសថា ប្រគល់ទៅឲ្យកូនប្រុសច្បងសម្តេច គឺលោក ហ៊ុន ម៉ាណែត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ