សម្តេចតេជោ នឹងអញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយដោយផ្ទាល់ចំពោះស្ថានភាពទឹកជំនន់ដែលកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
សម្តេចតេជោ ហ៊ុន សែន អាចនឹងសម្រាកនៅទីនោះ១យប់ ឬ២យប់ ដើម្បីតាមដាន និងដោះស្រាយស្ថានភាពធ្ងន់ធ្ងររបស់ ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជា ប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់៕EB