ភ្នំពេញ  ៖  ក្រសួងបរិស្ថាន  បានឲ្យដឹងថា   ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាល  ត្រូវបានប្រជាពលរដ្ឋឃើញ  និងថត នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា នាពេលថ្មីៗនេះ ។ 

យោងតាមគេហទំព័រហ្វេសប៊ុក របស់  ក្រសួងបរិស្ថាន  នាព្រឹកថ្ងៃទី២  ខែមេសា  ឆ្នាំ២០២១  បានបញ្ជាក់ថា  ដែនជម្រកសត្វព្រៃកែវសីម៉ា  គឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ 

ក្រសួង  បន្ដថា  បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេស  នៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។ 

ក្រសួងបរិស្ថាន  ធ្វេីអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងចូលរួមការពារ  និងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស  ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ