ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើទោះបីជាកម្ពុជា បានបើកឲ្យដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ។

ការរៀនរស់នៅតាមបែបគន្លងថ្មី ដែលសម្តេចតេជោសំដៅដល់នោះ គឺការចូលរួមថែរក្សាសុខភាព និងអនាម័យផងដែត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ។


យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា «ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាយើង បានបន្ធូរបន្ថយ ដោយបើកឲ្យមានការដើរកម្សាន្ត ឬបើកដំណើរការឡើងវិញនូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែក៏សូមផ្តាំថា កុំភ្លេចអនុវត្តវិធាន៣កុំ ៣ការពារឲ្យបានជាប់លាប់ និងរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាល ឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ នៃមេរោគកូវីដ១៩»។

តំបន់ទេសចរណ៍ ​៥ កន្លែង ​នៅខេត្តរតនគិរី មានភាពទាក់ទាញខ្លាំង – Popular  Magazine

តំបន់ទេសចរណ៍ នៅខេត្តកំពត ទោះជាចំណាយពេលមកកម្សាន្ត២ ទៅ៣ថ្ងៃក៏មិនអស់កន្លែងដែរ  | សារព័ត៌មាន នគរវត្ត

ភ្នំបាយឆៅ ជាតំបន់ទាក់ទាញទេសចរ នៅខេត្តមណ្ឌលគិរី ! – Popular Magazine

សម្តេចតេជោបន្តថា ទេសចរណ៍ត្រូវបានគេចាត់ទុកជា ឧស្សហកម្មគ្មានផ្សែង។ សម្តេចថា ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩មក វិស័យទេសចរណ៍ទូទាំងពិភពលោក ក៏ដូចជាកម្ពុជាបានថយចុះយ៉ាងខ្លាំង មកទល់បច្ចុប្បន្ននេះ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ