ភ្នំពេញ ៖ ក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុុមួយដើម្បីពិនិត្យនិងពិភាក្សាលើសំណើរសុំលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតចំនួន៥៤២នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។

លោកគឹម សន្តិភាពរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេលើបណ្តាញសង្គមមុននេះថា

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉េាង ២: ៣០ នាទីរសៀលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ រ  បន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។


លោកបន្តថាកិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះមាន៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។

កាលពីពេលកន្លងមកព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកំណត់ពិធីបុណ្យសំខាន់ៗមួយចំនួន សម្រាប់ការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិត នៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មទណ្ឌិតទាំងនោះឱ្យបានទៅរស់នៅក្នុងសង្គមវិញឬក្នុងគោលបំណងមនុស្ស ធម៌។


ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជាចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ ព្រះករុណា ដែលឡាយព្រហស្តលេខាដោយ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យដឹងថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងការលើកលែងទោសនោះ ត្រូវកំណត់ ៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យ ជាតិ និងព្រះរាជ ពិធីបុណ្យអុំទូក។

ព្រះរាជក្រឹត្យដដែលបន្តថា ការបន្ធូរបន្ថយទោសនិងលើកលែងទោសនេះ ក៏អាចធ្វើបានដែរក្នុង ពិធីបុណ្យឬព្រឹត្តិការណ៍ធំៗរបស់ជាតិផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ