ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវឲ្យអ្នកមានជំងឺកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវផ្ដល់ព័ត៌មានជាក់លាក់ ច្បាស់លាស់ និងស្មោះត្រង់ ដើម្បីផ្ដាច់ឬស្សគល់ នៃការឆ្លងចូលសហគមន៍របស់កម្ពុជា។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ថា ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា តាមការប៉ានស្មានអ្នកបច្ចេកទេស និងសម្ដេចផ្ទាល់ មានលទ្ធភាពជាច្រើនចេញមកពី ស្ថានភាពនៃធ្វើការចត្តាឡីស័កមិនគ្រប់គ្រាន់ សម្រាប់ជនបរទេសមួយចំនួន ជាពិសេស អាចមានទំនាក់ទំនងជាមួយ លោក ឆែម សាវុធ និងក្រុមគ្រួសាររបស់លោក។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ ធ្វើការអំពាវនាវចំពោះអ្នកមានជំងឺកូវីដ ទាំង២៩នាក់ (ជាប់ពាក់ព័ន្ធ ២៨ វិច្ឆិកា) សូមឲ្យមានការ ស្មោះត្រង់ ឆ្លើយឲ្យត្រង់ៗ ហើយពេលវេលានេះ គឺជាពេលវេលាចាំបាច់បំផុតដែលត្រូវធ្វើការបំភ្លឺឲ្យបានច្បាស់លាស់ គឺមិនអាចប្រើវិធី ចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏ហី មិនធ្វើយ៉ាងដូច្នេះទេ។វាជាមហន្ដរាយ សម្រាប់សុខភាពសាធារណៈ វាមហន្ដរាយសម្រាប់ខ្លួនយើងផង វាមហន្ដរាយសម្រាប់ក្រុមគ្រួសារយើងផង និងមហន្ដរាយសម្រាប់អ្នកដទៃផង»។

សម្ដេចតេជោ បន្ដថា «ខ្ញុំសូមអំពាវនាវដល់អ្នកទាំងនេះ ផ្ដល់ព័ត៌មានឲ្យជាក់លាក់ និងច្បាស់លាស់ រយៈពេលកន្លងទៅ នេះជួបអ្នកណាខ្លះ? បានធ្វើអ្វីខ្លះ? ហើយបានទៅទីណាខ្លះ? ព្រោះបញ្ហានេះជាពន្លឿសំខាន់សម្រាប់ការរុករកផ្ដាច់ឬ ស្សគល់ នៃការឆ្លងចូលសហគមន៍ (សហគមន៍ ២៨ វិច្ឆិកា)»។

សម្ដេចតេជោ បន្ថែមថា អ្វីទៅដែលហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅតែហ៊ុព័ទ្ធនៃក្រុមគ្រួសាររបស់លោក ឆែម សាវុធ និងអ្នកមានពាក់ព័ន្ធជាមួយលោកតែប៉ុណ្ណោះ មិនទាន់រីកសាយភាយទៅដល់ចង្កោមផ្សេងៗនៅឡើយ។ សម្ដេចថា បើមិនឆ្លើយឲ្យបានត្រឹមត្រូវទេ ជំងឺកូវីដ-១៩ នឹងរីករាលដាល បន្ដទៀត ដូច្នេះ ត្រូវផ្ដល់ព័ត៌មានឲ្យជាក់លាក់ តើឆ្លងមកពីអ្នកណា? ឆ្លងចំពោះអ្នកណា? ហើយចេញពីអ្នកណា? ដើម្បីងាយស្រួលក្រុមការងារក្រសួងចាត់ការបន្ដទៀ ត។

សម្ដេចតេជោ ក៏មានការសោកស្ដាយចំពោះជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍របស់កម្ពុជា ទោះបីមិនទាន់មាន អ្នកស្លាប់ក៏ដោយ ។សម្ដេចស្នើឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវពង្រឹងបន្ថែម ទៀតចំពោះ កន្លែងធ្វើចត្តាឡីស័ក។ សម្ដេច ក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ