ភ្នំពេញ  ៖  កូនសត្វផ្សោតថ្មីមួយទៀត ត្រូវបានបញ្ជាក់ដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF)។ នេះគឺជាកំណើតកូនសត្វផ្សោតថ្មីទីពីរ សម្រាប់ឆ្នាំ២០២១។

យោងតាមការចុះផ្សាយរបស់អង្គការ WWF នៅលើបណ្តាញសង្គមហ្វេសប៊ុក កូនសត្វផ្សោតថ្មីនេះត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹងសត្វផ្សោតពេញវ័យចំនួន ០៤ក្បាល ផ្សេងទៀត កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅនេះ នៅឯទីជម្រកធម្មជាតិកាំពី នៃខេត្តក្រចេះ។

គួរបញ្ជាក់ផងដែរថា កូនសត្វផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវ កាលពីចុងសប្ដាហ៍មុននេះ នៅក្នុងទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។ 

ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គ។ 

នៅឆ្នាំ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនសត្វផ្សោតចំនួន ០៩ក្បាល ខណៈកូនសត្វផ្សោតចំនួន ១៣ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ