ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នូ ល់ និងផ្លូវរថភ្លើង មានគោលបំណងលុបបំបាត់ បាតុភាពការទន្ទ្រានយកដីចំណីផ្លូវ ទៅធ្វើការកសាងសំណង់ ឬដាំដំ ណាំផ្សេងៗ។

ក្នុងកិច្ចប្រជុំ ស្តីពីការងាររៀបចំសម្របសម្រួល និងជំរុញការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្ត ឲ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែមទៀត និងសិក្សាពាក្យពេជន៍ ឃ្លា ប្រយោគឲ្យបានល្អិតល្អន់ និងស៊ីជម្រៅ សំដៅឲ្យមានសង្គតភាពជាមួយនឹង ឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅកម្ពុជា ដើម្បីជំរុញឲ្យការរៀបចំសេចក្ដីព្រាង អនុក្រឹត្យនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន។ 


គួរកត់សម្គាល់ផងដែរថា «សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង មាន គោលបំណង លុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាន នៅតាមបណ្ដាញផ្លូវ កាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ»។


ជាងនេះទៅទៀត អនុក្រឹត្យនេះ មានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋ ទៅលើការដោះស្រាយផល ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្ក លក្ខណៈ ងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋា រចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ 


យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើ ផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឲ្យមានប្រសិទ្ធភាពខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ