ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីសែនដូន តាផ្សេងៗ។

យោងតាសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំអំពីការការពារ ការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ។

ក្រសួងបានគូសបញ្ជាក់ថា« ក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ប្រជាជន មានការជួបជុំគ្នាច្រើនតាមគ្រួសារ តាម សហគមន៍ និង ដើរកំសាន្តតាមរមណីយដ្ឋាននានា។ ស្របពេលដែលយើងកំពុ ងយកចិត្ត ទុកដាក់ការពារការចម្លង វីរុសកូវីដ-១៩ ដែលនៅតែជាហានិភ័យធំនៅឡើយ ក្រសួងសុខាភិបាល ក៏នៅមានការបារម្ភអំពីឱកាស ផ្ទុះជំងឺឆ្លងផ្សេងៗ ទៀត ការពុលចំណីអាហារ ការពុលស្រា ដែលជាបញ្ហាតែងតែកើតមានឡើង នៅតាមទីកន្លែងមួយចំនួន និងក្នុងក្រុម មនុស្សមួយចំនួននៅតាមភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលមានពិធីផ្សេងៗ និងការដើរ លេងកំសាន្តនៅតាមទីកន្លែងនានា ដែលបណ្តាលមកពី ការខ្វះខាតការប្រុងប្រយ័ត្ន និងការការពារសុខភាពរបស់បុគ្គល»។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តគ្រប់ៗគ្នា ឲ្យចូលរួ មអនុវ ត្តនូវវិធានការប្រុ ងប្រយ័ត្ន រួមទាំងការការពារ ផ្ទាល់ខ្លួន និង ក្រុមគ្រួសាររបស់ខ្លួនក្នុងអំឡុងពិធីបុណ្យចូ លឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា ដើម្បីជៀសផុតពីបញ្ហា ពុលចំណីអាហារ ឬពុលស្រាផងដែរ។

ក្រសួងគូសបញ្ជាក់ថា សូមអនុវត្តនូវកូនសោគន្លឹះ សុវត្ថិភាពអាហារដោយ «ប្រើប្រាស់ ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។ ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិ ងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ លាងសំអាតបន្លែផ្លែឈើជាមួយ ទឹកស្អាតឲ្យបានស្អាតមុនបរិភោគ សំអាតសម្ភារប្រើ សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។ កុំរក្សាទុកអាហារ ក្នុងកំដៅធម្មតាលើសពី២ម៉ោង។ មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃនោះទេ ទោះជាស្ថិតក្នុ ងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ