ព្រះសីហនុ ៖ អ្នកគ្រូពេទ្យម្នាក់ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។ អ្នកគ្រូពេទ្យដែលទើបទទួលមរណភាពនេះ មានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។ 

ជាមួយគ្នានេះ លោកស្រី ពេជ ច័ន្ទមុនី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងមិត្តភក្តិដែលគ្រូពេទ្យ បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៉ឹម ស្រីនិ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ