ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវិរុ សកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិចតាមបណ្ដាខេត្តមួយចំនួ ន។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយមានកិច្ចខិតខំ ប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា នេះ។

ក្រសួងបានបញ្ជាក់ថា «ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិចនៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះ ក្រសួងសុខាភិបាល បានរកឃើញថា ករណី ផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគ ជាដើម»។

ក្រសួងបានបន្ដថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាម បែបគន្លងប្រក្រតីភាពថ្មី ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានអារម្មណ៍ ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្ដអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលបន្ថែមទៀត។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៩,៥០៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៩៣,៩០៤នាក់ និងអ្នកស្លាប់ ចំនួន២,០៤០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ