កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៣នាក់ ក្នុងនោះ នៅក្នុងស្រុកជើងព្រៃ ៣៤នាក់ ,ស្រុកបាធាយ ៣៤នាក់ ,ស្រុកព្រៃឈរ ៩នាក់ ,ស្រុកកំពង់សៀម ៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ៣នាក់ ,កំពង់ធំ ៧នាក់ ព្រមទាំង ករណីជាសះស្បើយ ចំនួន២៣នាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់អ្ន កពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែល ស្ដិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីជំងឺមហាប្រល័យនេះ៕EB