ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយប៉ះពាល់អាយុជីវិតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងត្រឡប់មកកាន់តំណែងជា នាយករដ្ឋមន្ត្រីជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។

ការបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្ទេរអំណាចដល់ក្រុមយុវជន នៅក្នុងនីតិកាលទី ៧នេះ គឺជារឿងដែលល្អ ហើយធានាថា មានសេចក្ដីសុខទាំងអស់គ្នា។

ឆ្លៀតឱកាសនោះដែរ សម្តចេតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគនបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨២,៣០ភាគរយ ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប៨៤,៥៨ភាគរយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ