កំពង់ស្ពឺ៖ លោក វ៉ី សំណាង បានឱ្យដឹងថា រយៈពេល៥ឆ្នាំ (២០១៨-២០២២) ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត សរុបចំនួន ១២៨.១២៧ សេវា ដោយទទួលបានចំណូលសរុបជាង ២១ ប៊ីលានរៀល។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

លោកអភិបាល បញ្ជាក់ថា ការផ្ដល់សេវាទាំងនោះរួមមាន ការងារនីត្យានុកូលកម្មចំនួន ១.៣១០ សេវា។ ការងាររដ្ឋបាល ចំនួន ២៦២សេវា។ វិស័យសុខាភិបាលចំនួន ២៣៨ សេវា។ វិស័យទេសចរណ៍ចំនួន ១០៥ សេវា។ វិស័យ សាធារណៈការ និងដឹកជញ្ជូនចំនួន ៤.០៨៨ សេវា។ វិស័យព័ត៌មានចំនួន ៤៤៨ សេវា។ វិស័យបរិស្ថានចំនួន ១០៣ សេវា។ វិស័យឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ចំនួន ៨២៥ សេវា។ វិស័យរ៉ែ និង ថាមពលចំនួន ៤០៩ សេវា។ វិស័យពាណិជ្ជកម្មចំនួន ៩៥ សេវា។ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៣៨.៧៩៥ សេវា។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៦.៣៧៩ សេវា និងវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៧៥,០៧០សេវា)។

បច្ចុប្បន្ន ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពយន្តការច្រកចេញចូលតែមួយ រដ្ឋបាល ឃុំ សង្កាត់ ទូទាំងខេត្ត ក៏ត្រូវបានដាក់ឱ្យដំណើរការ ផ្តល់ សេវា ជូនប្រជាពលរដ្ឋផងដែរ ចាប់ពីខែតុលា ចុងឆ្នាំ២០២២កន្លងមកនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ