ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូល ២.៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

របាយការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «ក្នុងឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលចំនួន២ ៤០១ ៦៩២ ២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ»។

ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ