កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែលលើកឡើងមុននោះទេ ផ្ទុយទៅទៅវិញ ថែមទាំងជួយសម្រួលយកចិត្តទុកដាក់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថាមានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧មិថុនា) បានបញ្ជាក់មិនមានការ ដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។
សម្តេចតេជោ បានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេច ថា កម្ពុជា លែងព្រួយបារម្ភទៀតហើយចំពោះការបណ្តេញចេញកម្មករកម្មការិនីកំពុងធ្វើការចេញពីប្រទេសថៃ។
សម្តេច បញ្ជាក់ថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្ឈប់ការងារឬទាក់ទងនិងអត្ថប្រយោជន៍ចំពោះកម្មករកម្មការិនីនៅក្រៅប្រទេស»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានអរគុណចំពោះការបញ្ហារបស់គណបក្សនយោបាយក្រោយៗដែលឈ្នះឆ្នោត។ សម្ដេច មានការពេញចិត្តជាមួយនឹងការបកស្រាយថានឹងមិនមែនការបណ្តេញពលករខ្មែរចេញពីប្រទេសថៃនោះទេ។ សម្តេច ក៏បានសម្តែងក្តីសង្ឃឹមជឿងជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិននិងកម្មករទអន្តោប្រវេសន៍ដែលជាកិច្ចព្រមព្រៀងស្ថិតក្នុងក្របខណ្ឌសម្រុះសម្រួលអាស៊ានត្រូវបានការពារចំពោះកម្មករ៕