ភ្នំពេញ ៖ យោងតាមតារាងទិន្នន័យ ស្ដីពីគ្រោះថ្នាក់សង្គមប្រចាំឆ្នាំ២០២២ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា មនុស្សជិត ៩០០នាក់ បានស្លាប់ និងរងរបួស ដោយសារធ្វើអត្តឃាតនៅទូទាំងប្រទេសកម្ពុជា។
ទិន្នន័យនេះ បានបង្ហាញថា «មនុស្សចំនួន ៨៧៣ នាក់បានស្លាប់ និង១៣នាក់ទៀតបានរងរបួស ក្នុងនោះរាជធានីភ្នំពេញ ត្រូវបានកត់ត្រាថា មានការធ្វើអត្តឃាតច្រើនជាងគេនៅក្នុងឆ្នាំនេះ ដោយមានចំនួន ១២៣ ករណី ក្នុងនោះអ្នកធ្វើអត្តឃាតចំនួន ១១៩ នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួស»។
បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ត្រូវបានគេកត់ត្រាថា មានមនុស្ស ៧១ នាក់ បានធ្វើអត្តឃាត ក្នុងនោះ ៦៤ នាក់បានស្លាប់ និង ៧នាក់ទៀតរងរបួស ខណៈខេត្តកំពង់ចាមដែលជាប់ចំណាត់ថ្នាក់លេខរៀងទី ៣ ដែលមានករណីអត្ឃាតច្រើន បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តបាត់ដំបងនោះ ត្រូវបានគេកត់ត្រាថា មានមនុស្ស ៦៦ នាក់បានធ្វើអត្តឃាត ហើយគ្មាននរណាម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលនោះទេ។
តាមរយៈតារាងទិន្នន័យដដែលនោះ ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេសកម្ពុជាគឺមានតែខេត្តរតនគិរី ប៉ុណ្ណោះ ដែលត្រូវបានគេកត់ត្រាថា មានករណីធ្វើអត្តឃាតតិចជាងគេ គឺមានចំនួន ៦ ករណី ហើយជនរងគ្រោះបានស្លាប់ទាំងអស់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ