សម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោងចុះជួបអាជីវករ និងពលរដ្ឋប្រកបការងារនៅក្រៅប្រព័ន្ធ ដើម្បីស្តាប់កង្វល់របស់ពួកគាត់
1 ឆ្នាំ មុន
កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានគម្រោងចុះជួបអាជីវករ នៅតាមផ្សារ និងពលរដ្ឋប្រកបការងារនៅក្រៅប្រព័ន្ធ ជាបន្តបន្ទាប់ទៀត ដើម្បីស្តាប់ពីកង្វល់របស់ពួកគាត់ យកមកដោះស្រាយឱ្យ បានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាល មានបេសកកម្មជំរុញដោះស្រាយបញ្ហាទាំងក្នុងប្រព័ន្ធ និងក្រៅ ប្រព័ន្ធ ជាពិសេសជំរុញបង្កើតការងារជូនពលរដ្ឋ។
សម្តេចធិបតី បន្ដថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពោលគឺត្រូវបង្កើតការងារឲ្យបានដល់មូលដ្ឋានតែម្តង៕EB