កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ធ្វើលិខិតឆ្លងដែន នៅកៅប្រទេសបាន ដោយចាប់ផ្ដើមប្រទេសកូរ៉េខាងត្បូងមុនគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេសឲ្យដល់ប្រទេស ដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ