សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែន មិនត្រូវអនុញ្ញាតពលរដ្ឋខ្លួន ជួលដីឱ្យប្រទេសជិតខាង
2 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអភិបាលខេត្តជាប់ពំ្រដែនទាំងអស់ មិនត្រូវអនុញ្ញាតប្រជាពលរដ្ឋខ្លួន ជួលដីទៅឱ្យប្រទេសជិតខាង។
នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដាច់ខាត មិនត្រូវអនុញ្ញាឱ្យពលរដ្ឋជួលដីឱ្យប្រទេសជិតខាង។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ សូមឱ្យបណ្ដាខេត្តជាប់ព្រំដែន ទោះបីប្រទេសណាក៏ដោយ គឺដាច់ខាតៗ មិនត្រូវអនុញ្ញាត ឱ្យប្រជាពលរដ្ឋជួលដីទៅឱ្យប្រជាជននៅជាប់ពំ្រដែននេះ ប្រទេសផ្សេង បានន័យថា ប្រជាជនថៃ ប្រជាជនវៀតណាម ឡាវ សូមចង់ចាំ»៕