ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២០ មិថុនា បានឱ្យដឹងថា «អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីការបន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។ អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីដែលអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ