ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសេចក្តីជូនដំណឹង ស្ដីពីការបិទផ្សាយលទ្ធផលប្រឡងផ្លូវការ តាមកាលបរិច្ឆេទ និងទីកន្លែង ដែលបេក្ខជន បេក្ខនារី ជាសិស្ស និស្សិត បានចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ រដ្ឋបាលក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ស្រុកអូរគ្រៀងសែនជ័យ និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃនៅមណ្ឌលអប់រំកែប្រែទី៤ សម័យប្រឡង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ទីកន្លែងបិទផ្សាយលទ្ធផល មានដូចជា៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀល បិទផ្សាយនៅទីស្ដីការក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក)។ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បិទផ្សាយនៅខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ និងខេត្តពោធិ៍សាត់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ