ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១ កម្ពុជា នាំចេញកសិផលក្រៅពីអង្ករ ទៅកាន់ទិសដៅ ១០ប្រទេស បានចំនួន ៤១.៦៧១,២០តោន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ លោក វេង សាខុន បានបញ្ជាក់ថា យោងតាមប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០តោន ទៅកាន់ទិសដៅ ១០ប្រទេស ។

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងចំណោមកសិផលទាំងជាង ៤ម៉ឺនតោន មានផលិតផលដែលបាន នាំចេញច្រើនជាងគេ ទៅកាន់ប្រទេសមួយចំនួនដូចជា៖

១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម

២. ដំឡូងបីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ

៣. ផ្លែស្វាយស្រស់មានចំនួន  ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ

៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន

៥. សណ្តែកសៀងមានចំនួន ២ ៥០០,០០ តោន ទៅកាន់ប្រទេសវៀតណាម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ