ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមី ស្រស់ពីកម្ពុជា ទៅវៀតណាម តាមច្រកព្រំដែនអន្តរជាតិ ត្រពាំងផ្លុង និងច្រកព្រំដែនទ្វេភាគីដារ ជិត២លានតោន (១,៨២ លានតោន) ។ នេះយោងតាមរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្មបង្ហាញ ក្នុងហ្វេសប៊ុកនៅថ្ងៃ៨ ធ្នូ។

ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេភាគីដារ នាថ្ងៃ៧ ធ្នូ មានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន)។ រីឯតម្លៃនៅមាត់ច្រក សម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ