ភ្នំពេញ  ៖  យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល  ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរួម  អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ  នាថ្ងៃទី២៥  មេសា  នេះថា  «សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន មេត្តាជ្រាបជាព័ត៌មាន»។ 


សូមរំលឹកថា  កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ