កណ្ដាល  ៖ ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក នៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។ នេះបេីយោងតាមមន្ទីរព័ត៌មានខេត្តកណ្ដាល។ 

បេីតាមការឲ្យដឹង  ពីមន្ត្រីឆ្មាំពន្ធនាគារ ខេត្តកណ្តាល បានបញ្ជាក់ថា  នៅព្រឹកថ្ងៃទី១០មករានេះថា៖ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ទៀតដែលកំពុងរត់គេចខ្លួននោះ ក្នុងចំណោមទណ្ឌិតទាំង៤នាក់នោះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ