ភ្នំពេញ ៖ លោក  សុខ  ឥសាន  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  បានចេញមកឌឺដងផ្លែផ្កាឲ្យលោកស្រី មូរ សុខហួរថា “ល្ខោនសម្តែងដែលដឹកនាំដោយលោកស្រី មូរ សុខហួរ ត្រូវបរាជ័យដោយគ្មានអ្នកមើល”។

លោកថា “យាយហួរមិនមែនមិនដឹងខ្យល់ទេតែអត់វីសាគេមិនឲ្យឡើងយន្តហោះទេ តែនៅតែចចេសលេងល្ខោន។ គេទាំងអស់គ្នាបានឡេីងយន្តហោះ  ចំណែកក្រុមឧទ្ទាមនៅធ្វេីមុខស្ប៉េះ   អត់បានទៅនឹងគេ ។

លោកបន្តថា លោកស្រីបាននិយាយថាធ្វេីអ្វីក៏ដោយត្រូវឲ្យច្បាស់  ឥឡូវច្បាស់លាស់មែនដោយសារអត់បានមកស្រុកខ្មែរ  ។ ដោយសារកម្ពុជាជានីតិរដ្ឋ  ទេីបលោកស្រី មូរ សុខហួរអត់បានចូលស្រុកខ្មែរ  ។ 

លោក សុខ ឥសាន បន្តឌឺដងទៅលោកស្រី មូរ សុខហួរថា អ្នកដែលកំសាក គឺអ្នកមិនបានចូលស្រុកខ្មែរ   ។ 

សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ ត្រូវខកខានមកកម្ពុជាដោយសារមិនអាចឡេីងយន្តហោះមកប្រទេសសិង្ហបុរី ព្រោះគ្មានឯកសារគ្រប់គ្រាន់ ក្រោយរៀបចេញពីព្រលានយន្តហោះLos Angeles California កាលពីថ្ងៃ១៥ មករា ខណៈតាមគម្រោងនឹងមកដល់កម្ពុជាថ្ងៃ១៧ មករានេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ