ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត រួមគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ  បានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារនេះ ត្រូវរៀបចំក្រោយសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ហើយត្រូវអញ្ជើញអ្នកពាក់ព័ន្ធដើម្បីចូលរួមក្នុងសន្និបាតនេះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ