សម្ដេចក្រឡាហោម ស ខេង ណែនាំវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំវិធានការបន្ទាន់ សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហ គមន៍ ២០ កុម្ភៈ។
ក្នុងសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖
ទី១-អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឱ្យចាត់មន្ត្រីពី ០៥ ទៅ នាក់ ប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ។
ទី២-ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្ត បំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ឱ្យបានហ្មត់ចត់ជាមួយនឹងការបន្តការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។
ទី៣-ប្រគល់ភារកិច្ចជូនឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួល ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា អំពីកិច្ចដំណើរការ និងការពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ ១៩។
ទី៤-អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃត្រូវរៀបចំប័ណ្ណ ចេញ-ចូល ផ្ដល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ដ្រីដែលត្រូវ បានចាត់ឲ្យមកប្រចាំការតែប៉ុណ្ណោះ។
ទី៥-ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលពុំមានភារកិច្ចចាំបាច់ ត្រូវបន្តបំពេញការងារតូចមួយតាម អនឡាញ (Online)។
ទី៦-ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការសំណេះសំណាលនានា ដែលមានលក្ខណៈ ទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។
ទី៧- ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់មន្ត្រីរាជការដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវដ ១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅ ភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ១១៥។
និងទី៨-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ ( ពាក់ម៉ាស់ , លាងដៃ , គម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាពបុគ្គល ចាប់ពី១,៥០ម៉ែត្រ ឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា) និង ៣កុំ ( កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នា)៕EB