រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា ជាង៤៧០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ
3 ឆ្នាំ មុន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការអន្ដរាគមន៍ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិការដ្ឋ ចំនួន១,៨៨៣,៧៤៤,៨០២,០០០ រៀល ស្មើនឹង៥៧០,៩៤លានដុល្លារ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ តុលា បានឲ្យដឹងថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៧ លើកទី១ ចាប់ផ្ដើមពីថ្ងៃទី២៥ តុលា រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ៕EB