ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង លោក នួន លីហួន រួមនិងមន្រ្តីពាក់ព័ន្ធក្នុ ងការទទួលខុសត្រូវ បានធ្វើការកម្ទេចស្លាកលេខយានយន្តចាស់ៗចោលចំនួន ១.៣៥៨គូ ដែលប្រជាពលរដ្ឋបានស្នើសុំផ្ទេរកម្មសិទ្ធិតាមបែបបទច្បាប់រួចរាល់ជាស្ថាពរ។


សូមបញ្ជាក់ថា ការកម្ទេចស្លាកលេខចាស់ៗចោលនោះបានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដោយស្លាកលេខទាំងនោះ ទទួលបានពីការផ្ទេរកម្មសិទ្ធិពីរថយន្ដដែលពាក់ផ្លាកលេខក្រៅខេត្ត ចាប់តាំងពីទទួលបានសេចក្ដីណែនាំស្ដីពីការផ្ទេរកម្មសិទ្ធិយានយន្ដដែលរកម្ចាស់ដើមមិនឃើញ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ