ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី វឌ្ឍនភាពនៃការងារពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅភូមិសាស្រ្តខេត្តបាត់ដំបង និងប៉ៃលិន ព្រមទាំង ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមប្រព័ន្ធវីដេអូ។


សូមជម្រាបថា កិច្ចប្រជុំ នាថ្ងៃនេះ ក៏មានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ