ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ត្រូវបានបញ្ចប់ ខណៈម្ចាស់ផ្ទះ ដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង
2 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ហើយ ខណៈក្នុងនាមម្ចាស់ផ្ទះរៀបចំការប្រកួតលើកដំបូងនេះ គឺទទួលបានលទ្ធផលមេដាយលើសពីការរំពឹងទុក ដោយដណ្តើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមាន មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧គ្រឿង។
តាមរយៈលទ្ធផលនេះ ឃើញថា ម្ចាស់ផ្ទះកម្ពុជា អាចយកបានមេដាយយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡាប្រចាំតំបន់ដែលមានរយៈពេល ២ឆ្នាំម្តង ក្នុងពេលវេលាដែលរង់ចាំអស់ ៦៤ឆ្នាំមកនេះ។
ក្រោយឆ្លងកាត់ការប្រកួតប្រជែងក្នុងចំណោម ១១ប្រទេសទៅលើ ៣៧ប្រភេទកីឡា ដែលមាន ៥៨៤វិញ្ញាសា សរុបនោះ ក្រុមអត្តពលិកវៀតណាម រកបានមេដាយមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ ១១៤គ្រឿង សរុបមាន ៣៥៥គ្រឿងច្រើនជាងគេ ហើយក្រុមថៃ ឈរលេខរៀងទី២ រកបានឈ្នះមេដាយមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ ១០៨គ្រឿង សរុប ៣១២គ្រឿង៕EB